GVD and Donation in the newspaper


Extracted from : DAP NEWS

ក្រុមហ៊ុនDHL នាំយកថវិកានៅសល់ពីកម្មវិធីរួមគ្នាដើម្បីទីក្រុងស្អាតឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា

Tuesday, 18 September 2012 17:22 ដោយ ៖ ដើមអម្ពិល(DAP): ID-078

ភ្នំពេញ៖ បន្ទាប់ពីក្រុមហ៊ុន DHL បានប្រារព្ធនូវ សកម្មភាពសម្អាត ទីក្រុង ដើម្បីជាចលនា មួយចូលរួមជួយ ថែរក្សា បរិស្ថាន នៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១២ ដែលមានការចូលរួម ពីសំណាក់បុគ្គលិក ប្រមាណ ជាង១០០នាក់ រួចមក ក្រុមហ៊ុនបាននាំយក នូវថវិកាមួយចំនួន ដែលនៅសេសសល់ ពីកម្មវិធីនេះ និងជា ថវិកា សប្បុរ សធម៌ របស់បុគ្គលិកក្រុមហ៊ុន DHL ទៅឧបត្ថម្ភជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា ដែលកំពុងតែ ទទួលរង នូវការ ខ្វះខាតថវិកា ដើម្បីបន្តព្យាបាលកុមារក្រីក្រនៅកម្ពុជា។

ក្នុងកម្មវិធីប្រគល់ជូនប្រាក់ឧបត្ថម្ភដល់មន្ទីរពេទ្យ គន្ធបុប្ផា នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១២ នេះ មានការ អញ្ជើញចូលរួម ពីសំណាក់លោក បា្រយ៉ាក ជិត្រាកា ប្រធានក្រុមហ៊ុន DHL ប្រចាំនៅកម្ពុជា លោក លន់ ស៊ីតារា អ្នក សម្របសម្រួល ប្រចាំក្រុមហ៊ុន ព្រមទាំងនាយកប្រចាំ សាខាក្រុមហ៊ុន DHL ក្នុងរាជធានីភ្នំពេញ ជាច្រើននាក់ ទៀត ។

ថវិកានាំទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា មានចំនួន៤២៣ដុល្លារ និង៣២៧.៨០០រៀល ជាថវិកាសប្បុរសធម៌ របស់បុគ្គលិកក្រុមហ៊ុន DHL និងថវិកាចំនួន ១១១៦,៦០ដុល្លារសហរដ្ឋអាមេរិកទៀត ជាថវិកា នៅសេសសល់ ពីកម្មវិធី រួមគ្នាដើម្បីសម្អាតទីក្រុង ដែលធ្វើឡើងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១២កន្លងទៅ ។

លោក ប្រាយ៉ាក ជិត្រាកា ប្រធានក្រុមហ៊ុន DHL ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន DHL គឺជាកុ្រមហ៊ុន បញ្ញើរហ័ស លំដាប់អន្តរជាតិមួយ ហើយក៏ជាក្រុមហ៊ុន ដែលមានភាព ទទួលខុសត្រូវ ក្នុងសង្គម ដោយបានចូលរួមចំណែក ក្នុងការពារបរិស្ថាន ក៏ដូចជាជួយដល់ជនក្រីក្រ ដែលពួកគេត្រូវការជំនួយជាបន្ទាន់ ។ ជាការពិតនៅក្នុងថ្ងៃនេះ បន្ទាប់ពីយើងបានរៀបចំកម្មវិធី រួមគ្នាដើម្បីសម្អាតទីក្រុងរួចមក យើងបាននាំយកថវិកា ដែលបានពីសប្បុរសជននានា មកឧបត្ថម្ភដល់ មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងតែទទួលរងនូវការខ្វះខាត ដើម្បីព្យាបាលជំងឺកុមារក្រីក្រនៅកម្ពុជា ។

ដោយឡែកលោក លន់ ស៊ីតារា អ្នកសម្របសម្រួល ប្រចាំក្រុមហ៊ុន DHL បានបន្ថែមទៀតថា ក្នុងនាមលោក ជនជាតិ ខ្មែរមួយរូប តែងមានចិត្តសប្បុរសធម៌ ដូចសប្បុរសជនដ៏ទៃទៀតដែរ ហើយចង់ធ្វើសកម្មភាព មនុស្សធម៌ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប រួមចំណែកក្នុងសង្គម ជួយដល់ជនក្រីក្រ ដែលពួកគាត់ត្រូវការជំនួយជាបន្ទាន់ ។ ជាក់ស្តែងដូចជាការចូលរួម បរិច្ចាគថវិកា ជូនដល់មន្ទីរគន្ធបុប្ផានេះ គឺជាការរួមចំណែកដ៏សំខាន់មួយ ដើម្បីជួយ ស្រោចស្រង់ជីវិតកុមារក្រីក្រ និងជាទឹកចិត្តចង់ជួយសង្គ្រោះគ្នា មិនថាក្នុងកាលៈទេសៈណានោះទេ ។

លោក បន្ថែមទៀតថា ទោះបីជាថវិកានេះ មានចំនួនតិចតួចក្តី ប៉ុន្តែវាជាការជួយចែករំលែកគ្នា ក្នុងគ្រាក្រ និង បង្ហាញពី ទឹកចិត្តចេះជួយគ្នា ទៅវិញទៅមក និងមិនបានគិតពីការនឿយហត់ ហើយក្រុមហ៊ុន DHL និងនៅតែបន្ត ជួយឧបត្ថម្ភ និងសហការជានិច្ច ប្រសិនបើមានសប្បុរសជនណា ចង់បង្កើតសកម្មភាព មនុស្សធម៌ ដូចខាង លើនេះ ។

គួរឭកថា បន្ទាប់ពីមានការ អំពាវនាវ រកជំនួយ របស់មន្ទីរពេទ្យ គន្ធបុប្ផា មានសប្បុរស ជន តូចធំ ជាច្រើន ទាំង ស្ថាប័នរដ្ឋ និងឯកជន បាននាំថវិកា មកជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យ ជាបន្តបន្ទាប់ គិតរហូត ទល់ ពេលនេះ មន្ទីរ ពេទ្យ ទទួលបានប្រាក់ឧបត្ថម្ភ ប្រមាណ ២,៧លានដុល្លារ ហើយ ដែលក្នុងនោះ ថវិកាធំៗ មាន១លានដុល្លារ ជារបស់កាកបាទក្រហមកម្ពុជា ,១លានដុល្លារ ជារបស់ រាជរដ្ឋាភិបាល ៣០ម៉ឺនដុល្លារ របស់ មូលនិធិបាយ័ន និងមួយចំនួនទៀត ជាថវិការបស់សប្បុរជន ជាច្រើនទៀតផងដែរ ៕

Advertisements

World Environment Day (WED)


clip_image002

Dear Colleagues,

DP DHL’s GoGreen Climate Protection program is a lighthouse example in the logistics industry, with its target to improve our CO2 emissions and carbon efficiency.  Our approach includes optimizing our air and vehicle fleet, improving energy efficiency, implementing innovative technologies, developing “green” products, encouraging employees to use resources wisely, and working with customers and suppliers to do the same.  Our employees play a crucial role in efforts to transform the business and make it as “green” as possible.

Commemorated annually on 5 June since its inception in 1972, World Environment Day (WED) seeks to be the most widely celebrated global day for positive, environmental action.  This year, the theme for WED is “Many Species. One Planet. One Future.”

image

In the Week of 1 June 2010, we would like all employees across APEEMEA to join us in these activities:

1. Green Travel Week: Bike or Walk to Work, Car Pool to Work, Take Public Transport to Work

2. Wear Something Green to the Office on 4 June, Friday – as a symbolic demonstration of commitment to GoGreen

 

You can do more! Organize a neighborhood clean-up, stop using plastic bags and get your community to do the same, plant a tree or organize a collective tree planting effort, or start a recycling drive or any other initiative that promotes GoGreen or create environmental awareness . . . the possibilities are endless. More importantly, we encourage you to continue these activities beyond one day and do it for the whole month of June.

For every employee that participates in green initiatives for WED in June, the Corporate GoGreen team will invest in 1 square meter of land along the Southern Coast of Brazil, with the aim of protecting the native plants that are being displaced along the coast.

 

From KH OFR HOD : To a green thought in a green shade.

In response to WED, I’m actively participate in this wonderful event, started from 01 Jun 2010 to 04 Jun 2010 I’m cycling to work and I’m cycling to school, I share what I learnt about WED & GoGreen to every people I know, for this is a huge portion of global contribution as well as a  part of life

Knowing is not enough; We must Apply! Willing is not enough; We must Do!

It is obvious that the best qualities in man must atrophy in a standing-room-only environment.

GoGreen is very inspiration project not for me but globally. I do what I could to make a small contribution and I’ve been truly inspired for being exactly who I am to do what I can to make our wonderful world different. I’ve been participating as much as many activities mean to protect environment and keep this clean world smiled all the time. If you really through GoGreen. I wish everyone would be well aware of this.

If one person forgets to switch off the light – it’s not the end of the world. However when thousands of employees agree to implement climate-protection measures, the result will be tremendously positive.

If one customer requests a carbon-neutral transport – it’s not going to save the planet. However, when thousands of customers ask for eco-friendly services, it makes a big difference.

image